មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន
ចោទិយកថា 4:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់យកស្រុករបស់ស្តេចនោះ នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានចាប់យកស្រុករបស់ស្តេចនេះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចទាំងពីររបស់សាសន៍អាម៉ូរី ដែលនៅត្រើយខាងកើតទន្លេយ័រដាន់ មកកាន់កាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយដណ្ដើមយកទឹកដីរបស់ស្ដេចនេះ ព្រមទាំងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន មកកាន់កាប់។ ពីមុន ស្ដេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីគ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ អាល់គីតាប ហើយដណ្តើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ស្តេចអុក ជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុនស្តេចទាំងពីររបស់ជនជាតិអាម៉ូរី គ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ |
មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន
គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ