គាត់ឲ្យបាវស្រីទាំង២នឹងកូនគេដើរទៅមុន បន្ទាប់មកលេអានឹងកូននាង រួចរ៉ាជែល នឹងយ៉ូសែបជាខាងក្រោយបង្អស់
ចោទិយកថា 34:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយស្រុកណែបថាលី ស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេ ហើយនឹងស្រុកយូដាទាំងអស់ រហូតដល់សមុទ្រខាងលិច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកណែបថាលីទាំងមូល ស្រុកអេប្រាអិម និងម៉ាណាសេ ស្រុកយូដាទាំងមូល រហូតដល់សមុទ្រខាងលិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ អាល់គីតាប ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ |
គាត់ឲ្យបាវស្រីទាំង២នឹងកូនគេដើរទៅមុន បន្ទាប់មកលេអានឹងកូននាង រួចរ៉ាជែល នឹងយ៉ូសែបជាខាងក្រោយបង្អស់
នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។
គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច
ឯព្រំប្រទល់ខាងលិច នោះគឺតាមឆ្នេររបស់សមុទ្រធំ នេះហើយជាព្រំស្រុកនៅព័ទ្ធជុំវិញរបស់ពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន។