ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហឹប ដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលទ្រង់បានតាំងនឹងពួកឰយុកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក។
ចោទិយកថា 31:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅត្រង់ចំហៀងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាទៅ ឲ្យបាននៅទីនោះ សំរាប់ជាទីបន្ទាល់ទាស់នឹងឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅចំហៀងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៅ ដើម្បីឲ្យគម្ពីរនេះបាននៅទីនោះ ទុកជាបន្ទាល់ទាស់នឹងអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរយកក្រឹត្យវិន័យនេះទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ គម្ពីរនេះជាបន្ទាល់ទាស់នឹងអ្នក អាល់គីតាប «ចូរយកហ៊ូកុំនេះ ទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ គីតាបនេះជាបន្ទាល់ទាស់នឹងអ្នក |
ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហឹប ដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលទ្រង់បានតាំងនឹងពួកឰយុកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក។
ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ
ដូច្នេះចូរឯងកត់ទំនុកនេះទុកសំរាប់ឯងរាល់គ្នា ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ ចូរដាក់ទំនុកនេះចុះក្នុងមាត់គេ ដើម្បីឲ្យបានធ្វើជាទីបន្ទាល់នៃអញ ទាស់នឹងពួកកូនចៅអ៊ីស្រាអែល
ដ្បិតអញស្គាល់ចិត្តបះបោរ នឹងក្បាលរឹងរបស់ឯងរាល់គ្នាហើយ មើល កាលអញកំពុងរស់នៅជាមួយនឹងឯងរាល់គ្នាសព្វថ្ងៃ ម៉េចឯងបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចំណង់បើថ្ងៃក្រោយដែលអញស្លាប់ទៅ នោះតើនឹងលើសជាងអំបាលម៉ានទៅទៀត
ម៉ូសេក៏កត់ក្រឹត្យវិន័យនេះ ប្រគល់ឲ្យដល់ពួកសង្ឃ ជាកូនចៅលេវី ដែលគេសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ហើយដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានផង
គ្រានោះ សាំយូអែលក៏ប្រាប់ពន្យល់ ដល់ពួកបណ្តាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកបណ្តាជនត្រឡប់ទៅឯផ្ទះគេរៀងខ្លួនវិញទៅ