បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនឹងរនុកលង្ហិន)
ចោទិយកថា 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអស់ទាំងទីក្រុងនៅស្រុកវាល នឹងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងទីក្រុងនៅស្រុកវាល និងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា និងអេទ្រី ជាក្រុងនៃនគរស្តេចអុកនៅស្រុកបាសាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប ស្រុកកាឡាដទាំងមូល និងស្រុកបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់ស្ដេចអុកនៅស្រុកបាសាន អាល់គីតាប ពួកយើងដណ្តើមយកបានក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប ស្រុកកាឡាដទាំងមូល និងស្រុកបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់ស្តេចអុកនៅស្រុកបាសាន |
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនឹងរនុកលង្ហិន)
រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី
ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន នឹងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។
ហើយស្រុកវាលទាំងមូលដែលនៅត្រើយទន្លេយ័រដាន់ខាងកើត រហូតដល់សមុទ្រស្រុកវាល ត្រង់ជើងភ្នំពីសកាផង។
ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា
ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ
ព្រមទាំងស្រុកកាឡាត១ចំហៀង នឹងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រីជាទីក្រុងដែលនៅក្នុងនគររបស់អុកនៅស្រុកបាសាន នេះសុទ្ធតែសំរាប់ពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គឺសំរាប់ពួកកូនចៅម៉ាគារ១ចំហៀងតាមគ្រួគេ។