មួយទៀតកាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរឬពូថៅឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ
ចោទិយកថា 27:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវស្អាងអាសនាផងព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្មទាំងមូល ហើយថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាជាព្រះនៃឯង នៅលើអាសនានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្មទាំងមូល ហើយថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើអាសនានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺត្រូវយកថ្មដែលមិនទាន់ដាប់ សង់អាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចយកតង្វាយដុត*ទាំងមូលមកថ្វាយព្រះអង្គ នៅលើអាសនៈនោះ។ អាល់គីតាប គឺត្រូវយកថ្មដែលមិនទាន់ដាប់សង់អាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក រួចយកគូរបានដុតទាំងមូលមកជូនទ្រង់ នៅលើអាសនៈនោះ។ |
មួយទៀតកាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរឬពូថៅឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ
បើឯងស្អាងអាសនាពីថ្ម ឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ
ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។
នៅទីនោះក៏ត្រូវស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង គឺជាអាសនាធ្វើពីថ្ម មិនត្រូវឲ្យយកដែកពន្លាកទៅដាប់ឡើយ
ព្រមទាំងដង្វាយមេត្រីផង រួចត្រូវបរិភោគនៅកន្លែងនោះ ដោយអរសប្បាយ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង