ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 24:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ហើយ​នោះ មិន​ត្រូវ​ទៅ​១​សា​ទៀត ដើម្បី​នឹង​បេះ​ចង្កោម​ដែល​នៅ​សល់​ទេ ត្រូវ​ទុក​សំរាប់​ពួក​អ្នក​ដទៃ នឹង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រួច​ហើយ នោះ​មិន​ត្រូវ​ទៅ​បេះ​មួយ​សា​ទៀត​ឡើយ ត្រូវ​ទុក​ឲ្យ​ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ។

សូមមើលជំពូក



ចោទិយ‌កថា 24:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិន​ជា​មាន​ចោរ​មក​លួច​ឯង បើ​ពួក​ចោរ​មក​ប្លន់​ឯង នៅ​ពេល​យប់ ឱ​ម៉្លេះ​សម​ឯង​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ហ្ន៎ នោះ​តើ​គេ​មិន​គ្រាន់​តែ​លួច​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ទេ​ឬ បើ​ពួក​ស៊ី​ឈ្នួល​ដោយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ បាន​មក​ធ្វើ​ការ​ឲ្យ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​ប្រឡេះ​តាម​ក្រោយ​ទេ​ឬ


កាល​ណា​ច្រូត​ចំរូត​នៅ​ស្រែ​របស់​ឯង បើ​ភ្លេច​ស្រូវ​១​កណ្តាប់​នៅ​ឯ​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ នឹង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​ដៃ​ឯង​ធ្វើ


កាល​ណា​ឯង​វាយ​ជំរុះ​ផល​ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ នឹង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ


ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។