រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
ចោទិយកថា 20:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានមនុស្សណាបានដណ្តឹងប្រពន្ធ ហើយមិនទានរៀបការនៅឡើយឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចំបាំង ហើយមានម្នាក់ទៀតយកនាងនោះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាបានដណ្ដឹងប្រពន្ធ ហើយមិនទាន់រៀបការជាមួយនាងនៅឡើយឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតរៀបការនឹងនាង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើនរណាម្នាក់មានគូដណ្ដឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង”។ អាល់គីតាប បើនរណាម្នាក់មានគូដណ្តឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង”។ |
រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
តើមានមនុស្សណាបានដាំចំការទំពាំងបាយជូរ ហើយមិនទាន់បេះផ្លែឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចំបាំង ហើយមានម្នាក់ទៀតបេះផ្លែនោះវិញ
បើអ្នកណាទើបនឹងយកប្រពន្ធថ្មី មិនត្រូវឲ្យអ្នកនោះចេញទៅច្បាំងឡើយ ក៏មិនត្រូវដាក់បន្ទុកអ្វីឲ្យគេត្រូវរវល់ដែរ ត្រូវឲ្យនៅទំនេរនៅឯផ្ទះអស់១ឆ្នាំ ដើម្បីនឹងបណ្តាលឲ្យនាងដែលទើបនឹសងយកជាប្រពន្ធនោះ មានសេចក្ដីរីករាយឡើង។
ឯងនឹងដណ្តឹងប្រពន្ធ តែនឹងមានអ្នកឯទៀតរួមដំណេកនឹងនាងវិញ ឯងនឹងសង់ផ្ទះ តែមិនបានឡើងនៅទេ ឯងនឹងដាំចំការទំពាំងបាយជូរ តែមិនបានទទួលផលផ្លែទេ
ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ