Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 20:7 - អាល់គីតាប

7 បើ​នរណា​ម្នាក់​មាន​គូ‌ដណ្តឹង តែ​មិន​ទាន់​បាន​រៀប​ការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​រៀប​ការ​នឹង​នាង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​មាន​អ្នក​ណា​បាន​ដណ្ដឹង​ប្រពន្ធ ហើយ​មិន​ទាន់​រៀប‌កា​រ​ជា‌មួយ​នាង​នៅ​ឡើយ​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​រៀប​ការនឹង​នាង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បើ​នរណា​ម្នាក់​មាន​គូ‌ដណ្ដឹង តែ​មិន​ទាន់​បាន​រៀបការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​រៀបការ​នឹង​នាង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 20:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ដំណើរ​រឿង អំពី​កំណើត​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ នាង​ម៉ារីយំ ម្តាយ​របស់​អ៊ីសា​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​យូសុះ។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារីយំ​មាន​ផ្ទៃ​ពោះ ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​រួច​ទៅ​ហើយ។


បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។


«មិន​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ទើប​នឹង​រៀប​ការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ កែន​គេ​ឲ្យ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ភរិយា​បាន​សប្បាយ។


ពេល​អ្នក​មាន​គូ​ដណ្តឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​លើ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង​បាយ​ជូរ អ្នក​នឹង​មិន​បាន​បរិភោគ​ផល​ឡើយ។


ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា ឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម