ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង នឹងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ នឹងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ
ចោទិយកថា 20:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងឡោមព័ទ្ធទីក្រុងណាជាយូរ ដោយច្បាំងដណ្តើមយក នោះមិនត្រូវកាប់រំលំដើមឈើឡើយ ដ្បិតនឹងបរិភោគផ្លែឈើនោះបាន ដូច្នេះ មិនត្រូវឲ្យកាប់ឡើយ ដ្បិតដើមឈើនៅវាលជាមនុស្សឬអី បានជាត្រូវឲ្យឯងច្បាំងនឹងវាដែរដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដោយច្បាំងដណ្តើមយកក្រុងនោះ អ្នកមិនត្រូវលើកពូថៅកាប់រំលំដើមឈើឡើយ ដ្បិតអ្នកអាចបរិភោគពីផ្លែឈើនោះបាន ដូច្នេះ មិនត្រូវកាប់វាចោលឡើយ។ តើដើមឈើនៅក្នុងចម្ការជាមនុស្សឬ បានជាអ្នកត្រូវច្បាំងនឹងវាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្ដើមយកក្រុងនោះ អ្នកមិនត្រូវយកពូថៅកាប់បំផ្លាញដើមឈើ នៅទីនោះឡើយ។ ត្រូវបរិភោគផ្លែឈើនោះ គឺកុំកាប់វាចោលឲ្យសោះ ដ្បិតដើមឈើនៅតាមចម្ការមិនមែនជាមនុស្សទេ ដូច្នេះ កុំធ្វើសឹកនឹងដើមឈើទាំងនោះ។ អាល់គីតាប ប្រសិនបើអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្តើមយកក្រុងនោះ អ្នកមិនត្រូវយកពូថៅកាប់បំផ្លាញដើមឈើ នៅទីនោះឡើយ។ ត្រូវបរិភោគផ្លែឈើនោះ គឺកុំកាប់វាចោលឲ្យសោះ ដ្បិតដើមឈើនៅតាមចម្ការមិនមែនជាមនុស្សទេ ដូច្នេះ កុំធ្វើសឹកនឹងដើមឈើទាំងនោះ។ |
ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង នឹងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ នឹងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ
ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ
ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ
ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង
ដើម្បីកុំឲ្យគេបង្ហាត់បង្រៀន ឲ្យឯងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះនឹងឈ្មោះថា ឯងរាល់គ្នាធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯឯងហើយ។
មានច្បាប់កាប់តែដើមឈើណា ដែលដឹងថាបរិភោគផ្លែមិនបានប៉ុណ្ណោះ ត្រូវឲ្យកាប់ដើមឈើទាំងនោះ យកទៅធ្វើជារបាំងទាស់នឹងទីក្រុងដែលច្បាំងនឹងឯង ដរាបដល់គេទទួលចុះចាញ់។
ពួកសាសន៍អេស៊ីព្ទបានប្រព្រឹត្តអាក្រក់ដល់យើងខ្ញុំ ព្រមទាំងធ្វើទុក្ខ ហើយដាក់បន្ទុកឲ្យធ្វើការមានទំងន់ណាស់ផង