ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ នឹងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។
ចោទិយកថា 20:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ អាល់គីតាប រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់មកក្នុងកណ្តាប់ដៃអ្នកជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ |
ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ នឹងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។
ដូច្នេះចូរសំឡាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយឥឡូវទៅ
នោះត្រូវឲ្យបណ្តេញអស់ទាំងអ្នកស្រុកនោះពីមុខឯងចេញ ព្រមទាំងបំផ្លាញអស់ទាំងព្រះ ជារូបឆ្លាក់ ជារូបសិតរបស់គេបង់ ហើយរំលាងអស់ទាំងទីខ្ពស់គេផង
ត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់គ្រប់ទាំងទីក្រុងដែលនៅឆ្ងាយៗពីឯង ដែលមិនមែនជាទីក្រុង របស់ពួកសាសន៍ទាំងនេះទេ
ត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងវិញ គឺជាសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់មក
នោះប្ដីដើម ដែលបានបណ្តេញនាងហើយ គ្មានច្បាប់នឹងយកនាងធ្វើជាប្រពន្ធវិញ ក្រោយដែលនាងបានសៅហ្មងហើយនោះទេ ដ្បិតនោះជាសេចក្ដីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ា មិនត្រូវឲ្យឯងនាំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកជាមរដកមានបានសោះឡើយ។
ព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកឯងរាល់គ្នា នោះត្រូវឲ្យឯងធ្វើដល់គេ តាមគ្រប់ទាំងការដែលអញបានបង្គាប់ដល់ឯងចុះ
ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញ ដោយព្រោះឯងរាល់គ្នាដែរ ហើយទ្រង់ស្បថមិនឲ្យអញឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯងនោះទេ
ហើយឯងនឹងបានធ្វើឲ្យអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រគល់មកឯង បានរោយរៀវទៅ ភ្នែកឯងមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពប្រតិបត្តិដល់ព្រះគេដែរ ដ្បិតនោះនឹងបានជាអន្ទាក់ដល់ឯងវិញ។
លុះយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ
នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ នឹងអស់អ្នកដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជំរាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង នឹងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក
ពួកកូនចៅអ៊ីស្រាអែលគេយករបស់ទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ នឹងហ្វូងសត្វ ទុកជារបឹបសំរាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន នោះបានកាប់ដោយមុខដាវវិញ ទាល់តែបានបំផ្លាញអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ
រួចក៏ឆួលដុតទីក្រុងនោះ នឹងរបស់នៅទីនោះទាំងអស់ទៅ បានទុកនៅតែប្រាក់ នឹងមាសទាំងប៉ុន្មាន ព្រមទាំងប្រដាប់លង្ហិន ហើយនឹងដែកប៉ុណ្ណោះ ដែលគេយកទៅដាក់ក្នុងឃ្លាំង នៃដំណាក់ព្រះយេហូវ៉ា
ឯពួកមនុស្សទាំងប្រុសទាំងស្រីដែលដួលស្លាប់នៅថ្ងៃនោះ មានចំនួនជា១ម៉ឺន២ពាន់នាក់ គឺជាពួកក្រុងអៃយទាំងអស់គ្នា
រួចកាលណាឯងរាល់គ្នាយកបានទីក្រុងហើយ នោះត្រូវឲ្យបង្កាត់ភ្លើងដុតឡើង ត្រូវឲ្យឯងរាល់គ្នាធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ មើល អញបានបង្គាប់ឯងរាល់គ្នាហើយ
គេក៏ឆ្លើយតបថា គឺដោយព្រោះមានគេប្រាប់មកយើងខ្ញុំប្របាទជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់បានបង្គាប់មកលោកម៉ូសេជាអ្នកបំរើទ្រង់ ឲ្យចែកស្រុកនេះទាំងអស់ដល់លោករាល់គ្នា ហើយបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ពីមុខលោកចេញ ហេតុនោះបានជាយើងខ្ញុំបានប្រព្រឹត្តយ៉ាងដូច្នេះ ដោយនឹកភ័យខ្លាចនឹងជីវិតយើងខ្ញុំជាខ្លាំង ដោយព្រោះលោករាល់គ្នា
នៅថ្ងៃនោះឯង យ៉ូស្វេបានដំរូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ នឹងសំរាប់អាសនានៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។
តែពួកអ៊ីស្រាអែលឆ្លើយនឹងពួកសាសន៍ហេវីនោះថា ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ ធ្វើដូចម្តេចឲ្យយើងតាំងសញ្ញានឹងអ្នករាល់គ្នាបាន
ដូច្នេះចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឲ្យសំឡាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង នឹងកូនដែលនៅបៅផង ទាំងគោ ចៀម នឹងអូដ្ឋ ហើយនឹងលាដែរ។