បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបំរើឯង
ចោទិយកថា 20:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើគេមិនព្រមចងមេត្រីនឹងឯងទេ គឺបែរជាច្បាំងតវិញ នោះត្រូវឲ្យឯងឡោមព័ទ្ធទីក្រុងនោះចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ បើគេមិនព្រមចុះចូលនឹងអ្នកដោយសន្ដិភាពទេ គឺបែរជាច្បាំងនឹងអ្នកវិញ នោះត្រូវឡោមព័ទ្ធក្រុងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ធ្វើសឹកជាមួយអ្នក ត្រូវឡោមព័ទ្ធទីក្រុង អាល់គីតាប ប្រសិនបើអ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ធ្វើសឹកជាមួយអ្នក ត្រូវឡោមព័ទ្ធទីក្រុង |
បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបំរើឯង
ហើយកាលណាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រគល់ទីក្រុងនោះមកក្នុងកណ្តាប់ដៃឯង នោះត្រូវឲ្យកាប់ពួកប្រុសៗទាំងអស់ដោយមុខដាវទៅ