ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
ចោទិយកថា 2:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះយើងរាល់គ្នាក៏ដើរបង្ហួស ពីពួកកូនចៅអេសាវជាបងប្អូនយើង ដែលនៅស្រុកសៀរ ទៅតាមផ្លូវស្រុកវាលតាមអេឡាត នឹងអេស៊ាន-គេប៊ើរ រួចបែរទៅតាមផ្លូវទីរហោស្ថានម៉ូអាប់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកយើងបានដើរបង្ហួសពីកូនចៅអេសាវ ជាបងប្អូនរបស់យើង ដែលនៅស្រុកសៀរ វាងឆ្ងាយពីផ្លូវអារ៉ាបា ពីអេឡាត និងអេស៊ាន-គេប៊ើ រួចបែរទៅតាមផ្លូវទីរហោស្ថានស្រុកម៉ូអាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេស៊ាន-គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្ដូរទិសចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។ អាល់គីតាប ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេសស៊ាន–គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្តូរទិស ចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។ |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
ស្តេចសាឡូម៉ូនក៏ធ្វើនាវា១ក្រុមនៅត្រង់អេស៊ាន-គេប៊ើរ ជាទីនៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដំម
គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមកស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ។
នៅវេលានោះរេស៊ីន ជាស្តេចស៊ីរី ទ្រង់ចាប់យកក្រុងអេឡាត បង្វិលឲ្យទៅខាងពួកស៊ីរីវិញ ហើយបណ្តេញពួកសាសន៍យូដាពីក្រុងអេឡាតចេញ រួចពួកសាសន៍ស៊ីរី គេមកតាំងទីលំនៅៗក្រុងនោះ ដរាបដល់សព្វថ្ងៃនេះ។
រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ
នេះជាសេចក្ដីទាំងប៉ុន្មាន ដែលម៉ូសេបានពោលដល់ពួកអ៊ីស្រាអែលទាំងអស់ ត្រង់កន្លែងឆ្លងទន្លេយ័រដាន់ ក្នុងទីរហោស្ថាន នាស្រុកវាល ទល់មុខនឹងស៊ូភ នៅជាកណ្តាលប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត នឹងឌីសាហាប់
រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដំម នឹងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់