លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
ចោទិយកថា 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែម ពួកគួរស្ញែងខ្លាចនោះបាននៅស្រុកនោះកាលពីដើម ឯសាសន៍អាំម៉ូនហៅគេថាជាសាសន៍សាំស៊ូមីមវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែមដែរ។ ពីមុន ពួករេផែមបាននៅស្រុកនោះ តែសាសន៍អាំម៉ូនហៅគេថាសាសន៍សាំស៊ូមីមវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ចាត់ទុកតំបន់នោះថាជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថា ជនជាតិសាំស៊ូមីម។ អាល់គីតាប គេក៏ចាត់ទុកតំបន់នោះថា ជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថាជនជាតិសាំស៊ូមីម។ |
លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ
គេជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាទ្រង់បានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ហើយសាសន៍អាំម៉ូនបានបណ្តេញគេចេញ ព្រមទាំងយកកន្លែងរបស់គេអាស្រ័យនៅផង
(មានតែអុកជាស្តេចស្រុកបាសានទេ ដែលសល់ពីពួកមនុស្សគួរស្ញែងខ្លាចនោះ មើល គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ផងពួកកូនចៅអាំម៉ូន គ្រែនោះមានបណ្តោយ៩ហត្ថ ហើយទទឹង៤ហត្ថ តាមហត្ថរបស់មនុស្ស)។