ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ នឹងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញ ពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ចោទិយកថា 2:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះកាលណាមកដល់ទល់មុខនឹងពួកកូនចៅអាំម៉ូន នោះកុំឲ្យធ្វើទុក្ខគេឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកនៃពួកកូនចៅអាំម៉ូនដល់ឯងទុកជាកេរ្តិ៍អាករទេ ដ្បិតអញបានឲ្យស្រុកនោះទុកជាកេរអាករដល់ពួកកូនចៅឡុតហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលចូលទៅជិតដែនដីកូនចៅអាំម៉ូន កុំរំខានគេឡើយ ក៏កុំតតាំងនឹងគេដែរ ដ្បិតយើងមិនប្រគល់ស្រុករបស់កូនចៅអាំម៉ូន ឲ្យអ្នកទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកនោះឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនឲ្យអ្នកធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះឲ្យកូនចៅរបស់ឡុត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។ អាល់គីតាប ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនឲ្យអ្នក ធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះឲ្យកូនចៅរបស់ឡូត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។ |
ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ នឹងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញ ពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកម៉ូអាប់ ពីព្រោះនៅក្នុងយប់១ នោះក្រុងអើរ របស់ស្រុកម៉ូអាប់ នឹងត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅ ហើយដោយព្រោះនៅក្នុងយប់១ ក្រុងគារ របស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ
មានតែស្រុករបស់ពួកកូនចៅអាំម៉ូនប៉ុណ្ណោះ ដែលឯងរាល់គ្នាមិនបានចូលទៅជិតឡើយ គឺជាស្រុកនៅក្បែរស្ទឹងយ៉ាបុក នឹងទីក្រុងទាំងប៉ុន្មានដែលនៅស្រុកភ្នំនោះ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា បានហាមប្រាមនោះផង។
កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរទុកជាកេរ្តិ៍អាករដល់អេសាវហើយ
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថា កុំឲ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឲ្យស្រុកអើរដល់ពួកកូនចៅឡុតទុកជាកេរ្តិ៍អាករហើយ
នឹងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន