នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះ បាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។
ចោទិយកថា 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យទាំង២នាក់ដែលកើតទាស់ទែងគ្នា បានឈរនៅចំពោះព្រះយេហូវ៉ា ត្រង់មុខពួកសង្ឃ នឹងចៅក្រមដែលមានក្នុងគ្រានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវឲ្យភាគីទាំងពីរដែលទាស់ទែងគ្នា ឈរនៅចំពោះព្រះយេហូវ៉ា នៅមុខពួកសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ហើយឈរនៅចំពោះមុខបូជាចារ្យ* និងចៅក្រមដែលកាន់មុខតំណែងនៅពេលនោះ។ អាល់គីតាប អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា ហើយឈរនៅចំពោះមុខអ៊ីមុាំ និងចៅក្រមដែលកាន់មុខតំណែង នៅពេលនោះ។ |
នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះ បាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។
តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។
ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជំរះសេចក្ដី ត្រូវឲ្យគេជំនុំជំរះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម នឹងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សំរាករបស់អញ ទុកជាបរិសុទ្ធដែរ
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ត្រូវឲ្យឯងតាំងពួកចៅក្រម នឹងសុភា នៅគ្រប់ទាំងទីក្រុងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកឯង តាមពូជអំបូរឯងទាំងប៉ុន្មាន ត្រូវឲ្យអ្នកទាំងនោះជំនុំជំរះបណ្តាជនដោយយុត្តិធម៌
ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ នឹងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ
រួចពួកលេវីដ៏ជាសង្ឃត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសសំរាប់នឹងបំរើទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា នឹងរបួសទាំងប៉ុន្មាន នោះស្រេចនៅអ្នកទាំងនោះកាត់ឲ្យចុះ
បើកាលណាមានមនុស្សកើតរឿងទាស់ទែងគ្នា ហើយគេប្តឹងផ្តល់ដល់ចៅក្រមឲ្យជំនុំជំរះក្តីនោះ នោះត្រូវឲ្យចៅក្រមតាំងឲ្យអ្នកដែលសុចរិត បានជាសុចរិតចុះ ហើយកាត់ទោសដល់អ្នកដែលមានទោសវិញ