ក្នុងសប្តិនោះ ព្រះទ្រង់មានបន្ទូលទៅថា អញដឹងហើយថា ឯងបានធ្វើការនេះដោយទៀងត្រង់ ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ
ចោទិយកថា 18:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯសាសន៍ទាំងនោះ ដែលឯងនឹងទៅចាប់យកស្រុករបស់គេ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស នឹងគ្រូទាយទំនាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់មិនបើកឲ្យឯងប្រព្រឹត្តការយ៉ាងដូច្នោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងឡាយដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្ដាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។ អាល់គីតាប ប្រជាជាតិទាំងឡាយដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្តាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។ |
ក្នុងសប្តិនោះ ព្រះទ្រង់មានបន្ទូលទៅថា អញដឹងហើយថា ឯងបានធ្វើការនេះដោយទៀងត្រង់ ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ
ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ
ហេតុនេះបានជាទ្រង់បោះបង់ចោលពួកវង្សយ៉ាកុបជារាស្ត្រទ្រង់ចេញ គឺពីព្រោះមានទំនៀមទំលាប់ពីស្រុកខាងកើតបានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្រនឹងពួកសាសន៍ដទៃ
តែឯឯងរាល់គ្នា កុំឲ្យស្តាប់តាមពួកហោរារបស់ឯង ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សដែលនិយាយនឹងឯងរាល់គ្នាថា មិនត្រូវឲ្យបំរើស្តេចស្រុកបាប៊ីឡូននោះឡើយ
នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ
អញនឹងបំផ្លាញរូបឆ្លាក់ នឹងបង្គោលគោរពចេញពីកណ្តាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៅ
ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន
នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើឲ្យកូនប្រុស ឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង ឬគ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់