ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 17:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​តាម​ដែល​ពួក​អ្នក​នោះ​នឹង​បង្ហាញ​មក​ឯង ពី​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ហើយ​ត្រូវ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង​ចុះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក ពី​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស ហើយ​ត្រូវ​ប្រយ័ត្ននឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ទាំង​នោះ​ណែនាំ​អ្នក​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះ‌អម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែ‌នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។

សូមមើលជំពូក

អាល់គីតាប

ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​អ្នក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែងអុលឡោះ‌តាអាឡា​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​អ្នក​ណែ​នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។

សូមមើលជំពូក



ចោទិយ‌កថា 17:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ដោយ‌សារ​ម៉ូសេ។


គឺ​ត្រូវ​ឲ្យ​ឯង​កាត់​សេចក្ដី​ឲ្យ​ត្រូវ ដូច​ជា​ច្បាប់​ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង ហើយ​តាម​សេចក្ដី​យុត្តិ‌ធម៌​ដែល​អ្នក​ទាំង​នោះ​នឹង​ប្រាប់​ដល់​ឯង​ផង មិន​ត្រូវ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​សេចក្ដី​ដែល​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​នោះ​ឡើយ


ហើយ​ចូល​ទៅ​សួរ​ដល់​ពួក​លេវី​ដ៏​ជា​សង្ឃ នឹង​ចៅ‌ក្រម​ដែល​នឹង​មាន​ក្នុង​គ្រា​នោះ រួច​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​ឲ្យ​ឯង​ចេះ​កាត់​សេចក្ដី​ហើយ