គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀស ដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។
ចោទិយកថា 16:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យចំអិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើស លុះដល់ព្រឹកឡើង ឯងនឹងត្រឡប់ទៅឯត្រសាលឯងវិញបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងជ្រើសរើស។ លុះព្រឹកឡើង អ្នកត្រូវត្រឡប់ទៅជំរំរបស់អ្នកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចម្អិនសាច់ដែលអ្នកថ្វាយជាយញ្ញបូជា ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ អាល់គីតាប ចូរចំអិនសាច់ដែលអ្នកធ្វើជាគូរបាន ហើយបរិភោគនៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ |
គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀស ដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។
គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង នឹងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ
រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម
កាលទ្រង់គង់នៅក្រុងយេរូសាឡិម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសំគាល់ដែលទ្រង់ធ្វើមក
គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ាជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
ត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមក ថ្វាយជាយញ្ញបូជានៃបុណ្យរំលង ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់តាំងព្រះនាមទ្រង់
គឺត្រូវឲ្យថ្វាយយញ្ញបូជានៃបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់វិញ គឺនៅទីនោះដែលត្រូវថ្វាយយញ្ញបូជានៅពេលល្ងាច ពីវេលាថ្ងៃលិចទៅ ក្នុងរដូវដដែលដែលឯងបានចេញពីស្រុកអេស៊ីព្ទមក