ចោទិយកថា 15:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងបរិភោគសត្វនោះនៅក្នុងទីក្រុងឯងបាន ទោះទាំងអ្នកស្អាត នឹងអ្នកដែលមិនស្អាតផង ដូចជាបរិភោគឈ្លូស ហើយនឹងប្រើសដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបរិភោគសត្វនោះនៅក្នុងក្រុងរបស់អ្នក។ ទាំងអ្នកស្អាត និងអ្នកមិនស្អាត អាចបរិភាគសត្វនោះបានដូចគ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ប្រើសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវបរិភោគសត្វនោះនៅកន្លែងដែលអ្នករស់នៅ មនុស្សមិនបរិសុទ្ធ ឬមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា គឺដូចបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។ អាល់គីតាប ត្រូវបរិភោគសត្វនោះនៅកន្លែងដែលអ្នករស់នៅ មនុស្សមិនបរិសុទ្ធ ឬមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា គឺដូចបរិភោគសាច់ក្តាន់ ឬសាច់ឈ្លូសដែរ។ |