ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស នឹងប្រើសផង ទោះទាំងអ្នកមិនស្អាត នឹងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
អ្នកអាចបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងអ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានដូចគ្នា។
ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគដូចគ្នា។
ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្តាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា។
បើសិនជាកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
ចូរប្រយ័ត កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ
ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយពពែភ្នំ
ឯងនឹងបរិភោគសត្វនោះនៅក្នុងទីក្រុងឯងបាន ទោះទាំងអ្នកស្អាត នឹងអ្នកដែលមិនស្អាតផង ដូចជាបរិភោគឈ្លូស ហើយនឹងប្រើសដែរ