ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ
ចោទិយកថា 11:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលឯងត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសប្រាប់ព្រះពរពីលើភ្នំកេរិស៊ីម នឹងសេចក្ដីបណ្តាសាពីលើភ្នំអេបាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសព្រះពរពីលើភ្នំកេរិស៊ីម និងបណ្ដាសាពីលើភ្នំអេបាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីព្រះពរនៅលើភ្នំកេរិស៊ីម និងបណ្ដាសានៅលើភ្នំអេបាល។ អាល់គីតាប ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីពរនៅលើភ្នំកេរិស៊ីម និងបណ្តាសានៅលើភ្នំអេបាល។ |
ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ
កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ត្រូវឲ្យរៀបថ្មនោះឡើង នៅលើភ្នំអេបាល តាមដែលអញបង្គាប់នៅថ្ងៃនេះ រួចបូកបាយអផង
មានគេនាំដំណឹងនោះទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែមអើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ