(រីឯសាសន៍អាម៉ាលេក ហើយនឹងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
ចោទិយកថា 1:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ចូរឲ្យឯងរាល់គ្នាធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឯអ្នករាល់គ្នាវិញ ចូរធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។ អាល់គីតាប ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រក្រហមវិញ”។ |
(រីឯសាសន៍អាម៉ាលេក ហើយនឹងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ នឹងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហមហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ
រួចយើងរាល់គ្នាបានវិលទៅធ្វើដំណើរ ក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ក៏ដើរព័ទ្ធភ្នំសៀរអស់ជាយូរថ្ងៃ។
គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស