ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
កិច្ចការ 7:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ ព្រះគម្ពីរខ្មែរសាកល ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ ផ្ទុយទៅវិញ ពួកគេបានច្រានលោកចេញ ហើយនៅក្នុងចិត្ត ពួកគេបានបែរទៅរកអេហ្ស៊ីបវិញ Khmer Christian Bible ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ ផ្ទុយទៅវិញពួកគេបានច្រានគាត់ចោល ហើយក្នុងចិត្ដរបស់ពួកគេនឹកចង់ត្រលប់ទៅស្រុកអេស៊ីព្ទវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គេច្រានលោកចោល ហើយចិត្តរបស់គេ គេបែរទៅរកស្រុកអេស៊ីព្ទវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ អាល់គីតាប បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ គឺគេបែរជានាំគ្នាជំទាស់នឹងគាត់ ហើយមានចិត្ដចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ |
ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ នៅក្នុងទីដំឡើងត្រសាល ហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។
នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសំឡាប់យើង ព្រមទាំងកូនចៅ នឹងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ
យើងនឹករំឭកពីត្រីដែលយើងបានបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ នឹងខ្ទឹមសផង
ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់
តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង
ឯប្រពន្ធកាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលពួកកូនរបស់ប្រពន្ធគាត់បានធំឡើង នោះក៏បណ្តេញយែបថាចេញ ដោយពាក្យថា ឯងមិនត្រូវបានចំណែកមរដកក្នុងគ្រួឪពុកយើងទេ ដ្បិតឯងជាកូនខាងក្រៅ