Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ប្រពន្ធ​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​ពួក​កូន​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង នោះ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា ឯង​មិន​ត្រូវ​បាន​ចំណែក​មរដក​ក្នុង​គ្រួ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​ខាង​ក្រៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រីឯ​ប្រពន្ធ​របស់​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​កូន​ប្រុសៗ​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង គេ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា៖ «ឯង​មិន​ត្រូវទទួល​ចំណែក​មត៌កអ្វីនៅ​ក្នុង​គ្រួ​សារ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូនរបស់​ស្ត្រីដទៃ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្តេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់


នោះ​នាង​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ចូរ​បណ្តេញ​បាវ​ស្រី​នេះ នឹង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​បាវ​ស្រី​នេះ​មិន​ត្រូវ​ស៊ី​មរដក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ទេ


ហើយ​ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​មនុស្ស​ស្រី​ដទៃ ដែល​និយាយ​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម


ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី


ដ្បិត​បបូរ​មាត់​របស់​ស្ត្រី​ដទៃ រមែង​ស្រក់​ជា​ទឹក​ឃ្មុំ ហើយ​មាត់​វា​រឥល​ជាង​ប្រេង


តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ»


ហើយ​មិន​ត្រូវ​ឲ្យ​កូន​សហាយ​ណា ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​ដំណ​ផង។


ខណៈ​នោះ មាន​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​ម្នាក់ ឈ្មោះ​យែបថា ជា​កូន​ដែល​កាឡាត​បង្កើត​នឹង​ស្រី​សំផឹង​ម្នាក់


នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម