កិច្ចការ 22:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមេទ័ពរងឮដូច្នេះ នោះក៏ទៅជំរាបដល់មេទ័ពធំថា លោកគិតធ្វើអ្វីដូច្នេះ ដ្បិតមនុស្សនោះជាសាសន៍រ៉ូម ព្រះគម្ពីរខ្មែរសាកល នៅពេលឮដូច្នេះ មេទាហានលើមួយរយនាក់ក៏ចូលទៅរាយការណ៍ដល់មេបញ្ជាការថា៖ “តើលោកបម្រុងនឹងធ្វើអ្វី? ដ្បិតអ្នកនេះមានសញ្ជាតិរ៉ូម៉ាំង!”។ Khmer Christian Bible ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមេទ័ពរងឮដូច្នេះ គាត់ក៏ទៅជម្រាបមេទ័ពធំថា៖ «តើលោកគិតធ្វើអ្វីហ្នឹង? ដ្បិតអ្នកនេះជាសាសន៍រ៉ូមទេតើ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។ អាល់គីតាប នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។ |
ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរងដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់ មុនដែលកាត់ទោសដែរឬអី
ដូច្នេះ ពួកអ្នកដែលត្រូវសួរចំឡើយ ក៏ថយចេញជា១រំពេច ហើយមេទ័ពធំមានសេចក្ដីភិតភ័យ ដោយដឹងថា គាត់ជាសាសន៍រ៉ូម ពីព្រោះបានជ្រុលជាចងគាត់ហើយ
មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ