កិច្ចការ 21:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំងស្រែកថា ឲ្យសំឡាប់វាទៅ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមានហ្វូងមនុស្សមកតាម ទាំងស្រែកថា៖ “កម្ចាត់វាទៅ!”។ Khmer Christian Bible ដ្បិតមានបណ្ដាជនច្រើនកុះករនៅតែដើរតាម ទាំងស្រែកថា៖ «កំចាត់វាចោលទៅ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានមនុស្សប្រសេចប្រសាចបានដើរតាម ទាំងស្រែកថា៖ «សម្លាប់វាទៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងស្រែកថា៖ «សម្លាប់ចោលទៅ!»។ អាល់គីតាប និងស្រែកថា៖ «សម្លាប់ចោលទៅ!»។ |
តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ
គេក៏ស្តាប់គាត់ដរាបដល់ពាក្យនោះ រួចគេស្រែកកាត់ឡើងថា ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ
កាលបានឮសេចក្ដីទាំងនោះហើយ គេកើតមានចិត្តក្តៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង
កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកីយ ហើយដូចជាកំអែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ