កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ
កិច្ចការ 21:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំណើរនេះ គេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង ព្រះគម្ពីរខ្មែរសាកល តាមពិត ពួកគេបានឃើញទ្រភីមអ្នកអេភេសូរ នៅទីក្រុងជាមួយប៉ូល ដូច្នេះពួកគេស្មានថាប៉ូលបាននាំគាត់ចូលក្នុងព្រះវិហារ។ Khmer Christian Bible ដ្បិតកាលពីមុនពួកគេធ្លាប់ឃើញលោកទ្រភីម ជាអ្នកក្រុងអេភេសូរនៅក្នុងក្រុងជាមួយលោកប៉ូល នោះពួកគេស្មានថាលោកប៉ូលបាននាំអ្នកនោះចូលក្នុងព្រះវិហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពីមុន គេឃើញលោកទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយលោកក្នុងទីក្រុង ហើយគេស្មានថា លោកប៉ុលបាននាំសាសន៍ក្រិកនោះទៅក្នុងព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។ អាល់គីតាប គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកប៉ូលបាននាំគាត់ចូលក្នុងម៉ាស្ជិទដែរ។ |
កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ
គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា
មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី
អ្នកអេរ៉ាស្ទុសបាននៅក្រុងកូរិនថូស ហើយខ្ញុំបានទុកអ្នកទ្រភីមចោល ទាំងឈឺនៅក្រុងមីលេត