ដូច្នេះ ដែលសេចក្ដីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវឲ្យធ្វើដោយរលះរលាំងដូច្នេះឡើយ
កិច្ចការ 19:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬប្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ ព្រះគម្ពីរខ្មែរសាកល ព្រោះថាអ្នកទាំងនេះដែលអ្នករាល់គ្នានាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបាននិយាយប្រមាថព្រះម៉ែរបស់យើងដែរ។ Khmer Christian Bible ដ្បិតពួកអ្នកទាំងនេះដែលបងប្អូនបាននាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបាននាំអ្នកទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬជាអ្នកប្រមាថដល់ព្រះរបស់យើងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ អាល់គីតាប បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្ដែ គេមិនបានប្លន់វិហារ ឬក៏ពោលពាក្យអ្វីប្រមាថនាងរបស់យើងទេ។ |
ដូច្នេះ ដែលសេចក្ដីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវឲ្យធ្វើដោយរលះរលាំងដូច្នេះឡើយ
តែគាត់ដោះសាខ្លួនថា ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះ ទោះនឹងក្រិត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្តី
អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ
កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ
យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ