ហ៊ឹះ តើយើងនឹងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
កិច្ចការ 19:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអារក្សអសោចិ៍ឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯឯងរាល់គ្នា តើជាអ្នកណាវិញ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែវិញ្ញាណអាក្រក់តបនឹងពួកគេថា៖ “មែន យើងស្គាល់ព្រះយេស៊ូវ ហើយប៉ូលក៏យើងស្គាល់ច្បាស់ដែរ ចុះពួកឯងវិញ តើពួកឯងជានរណា?”។ Khmer Christian Bible ប៉ុន្ដែវិញ្ញាណអាក្រក់ឆ្លើយទៅពួកគេថា៖ «មែន យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់ប៉ូលដែរ ចុះពួកឯងវិញជានរណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ វិញ្ញាណអាក្រក់តបទៅគេថា៖ «យើងស្គាល់ព្រះយេស៊ូវ ហើយលោកប៉ុលក៏យើងទទួលស្គាល់ ចុះឯងរាល់គ្នាវិញ តើឯងជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ អាល់គីតាប អ៊ីព្លេសបានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់អ៊ីសា ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ |
ហ៊ឹះ តើយើងនឹងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
ទ្រង់ក៏ប្រោសមនុស្សដែលមានជំងឺឈឺផ្សេងៗជាច្រើន ឲ្យបានជា នឹងដេញអារក្សជាច្រើនដែរ តែទ្រង់មិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ពីព្រោះវាស្គាល់ទ្រង់។
ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា
រួចមនុស្សដែលមានអារក្សអសោចិ៍ចូលក៏ស្ទុះទៅលើគេ ទាំងបង្គ្រប ហើយឈ្នះគេ ដល់ម៉្លេះបានជាគេរត់ចេញពីផ្ទះនោះទាំងអាក្រាត ហើយមានរបួសផង
អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ