ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 18:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មាន​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស ស្រុកកំណើត​នៅ​អ័លេក្សានទ្រា បាន​មក​ដល់​អេភេសូរ​។ គាត់​ជា​មនុស្ស​ដែល​មានវោហារ ព្រមទាំង​ចេះស្ទាត់​ខាង​គម្ពីរ​។

សូមមើលជំពូក

Khmer Christian Bible

នៅ​គ្រា​នោះ​ មាន​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស​ ជា​អ្នក​ក្រុង​អ័លេក្សានទ្រា​បាន​មក​ដល់​ក្រុង​អេភេសូរ។​ គាត់​ជា​មនុស្ស​មាន​វោហារ​ ហើយ​ចេះ​បទគម្ពីរ​យ៉ាង​ស្ទាត់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ទី​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុ‌ឡូស ជា​អ្នក​ស្រុក​អ័លេ‌ក្សានទ្រា បាន​មក​ដល់​ក្រុង​អេភេ‌សូរ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ចេះ​គម្ពីរ​យ៉ាងស្ទាត់​ជំនាញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។

សូមមើលជំពូក

អាល់គីតាប

មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេ‌សូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គីតាប​យ៉ាង​ល្អិត‌ល្អន់។

សូមមើលជំពូក



កិច្ចការ 18:24
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡង​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌៘


អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ីឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​សូម


ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង


ទាំង​មេ​ត្រួត​លើ​៥០​នាក់ នឹង​មនុស្ស​ដែល​មាន​សក្តិ‌យស ទាំង​អ្នក​ប្រឹក្សា នឹង​ជាង​ប៉ិន‌ប្រសប់ ហើយ​នឹង​អ្នក​មាន​វោហារ​យ៉ាង​ចំណាន​ផង


ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ទៀត​ថា ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថាន‌សួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន។


ទ្រង់​មាន​បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ នឹង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ នឹង​បណ្តាជន​ទាំង‌ឡាយ​ផង


កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ


គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ


ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិន‌ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​មែន។


កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា


នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ


គ្រា​នោះ មាន​អ្នក​ខ្លះ​ក្នុង​ពួក​ដែល​ហៅ​ថា ពួក​អ្នក​បំរោស នឹង​ពួក​ស្រុក​គីរេន ពួក​ស្រុក​អ័លេ‌ក្សានទ្រា ពួក​អ្នក​មក​ពី​ស្រុក​គីលីគា ហើយ​ស្រុក​អាស៊ី គេ​លើក​គ្នា​មក​ជជែក​នឹង​ស្ទេផាន


លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី នឹង​ការ​ធ្វើ​យ៉ាង​ចំណាន


គឺ​ថា អ្នក​រាល់​គ្នា​និមួយៗ​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ


ឯ​អ័ប៉ុឡូស ជា​បង​ប្អូន ខ្ញុំ​បាន​ទូន្មាន​គាត់​ជា​ច្រើន ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ តែ​គាត់​មិន​សុខ​ចិត្ត​នឹង​មក​ឥឡូវ​នេះ​ទេ គឺ​នឹង​មក​ក្នុង​កាល​ដែល​មាន​ឱកាស​ស្រួល


បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្ដី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ នឹង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្ដី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្ដី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ


ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ»


ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ


ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេ‌ន៉ាស ជា​ស្មា​ក្តី នឹង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ