ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 16:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ូល និងស៊ីឡាស​ក៏​ចេញ​ពី​គុក​ចូលទៅ​ផ្ទះ​លីឌា ហើយ​ជួប​បងប្អូន ក៏​លើកទឹកចិត្ត​ពួកគេ រួច​ចេញដំណើរទៅ​៕

សូមមើលជំពូក

Khmer Christian Bible

ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​លោក​ក៏​ចេញ​ពី​គុក ហើយ​ទៅសួរ​សុខ​ទុក្ខ​នាង​លីឌា។ កាល​បាន​ឃើញ​ពួក​បង‌ប្អូន​ហើយ ពួក​លោក​ក៏​លើក​ទឹក​ចិត្ត​គេ រួច​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បងប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បង​ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ដ​គេ​ទៀត​ផង រួច​ទើប​គាត់​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមមើលជំពូក



កិច្ចការ 16:40
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា


ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន


នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ


គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា នឹង​អ៊ីកូនាម


លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​បាន​ហាម‌ប្រាម