ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 15:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

«ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

‘បន្ទាប់ពីការទាំងនេះ យើង​នឹង​ត្រឡប់មក ហើយ​សង់​លំនៅ របស់​ដាវីឌ ដែល​រលំ​នោះ​ឡើងវិញ​; យើង​នឹង​សង់​កន្លែង​ដែល​បាក់បែក​ឡើងវិញ ហើយ​តាំង​លំនៅនោះ​ឡើងវិញ​ដែរ

សូមមើលជំពូក

Khmer Christian Bible

ក្រោយ​ហេតុការណ៍​ទាំង​នេះ​ យើង​នឹង​ត្រលប់​មក​វិញ​ ហើយ​សង់​រោង​របស់​ស្ដេច​ដាវីឌ​ដែល​បាន​រលំ​នោះ​ឡើង​វិញ។​ យើង​នឹង​សង់​អ្វីៗ​ដែល​ខូចខាត​នៅ​ក្នុង​នោះ​ ហើយ​លើក​រោង​នោះ​ឡើង​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

"ក្រោយ​ការ​នោះ​មក យើង​នឹង​ត្រឡប់​មក​វិញ ហើយ​យើង​នឹង​សង់​លំនៅ​របស់​ដាវីឌ​ដែល​រលំ​នោះ​ឡើង​វិញ យើង​នឹង​សង់​កន្លែង​ខូច​បង់ ហើយ​យើង​នឹង​តាំង​ឡើង​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច‌ខ្ទី ឡើង​វិញ

សូមមើលជំពូក

អាល់គីតាប

លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ជំរំ​របស់​ទត ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច​ខ្ទី​ឡើង​វិញ

សូមមើលជំពូក



កិច្ចការ 15:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែលក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ


រួច​ក្រោយ​ដែល​អញ​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​អញ​នឹង​ត្រឡប់​ចិត្ត មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នា​ដល់​មរដក​របស់​គេ ហើយ​ដល់​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​សព្វ​គ្រប់​ក្នុង​ស្រុក​នោះ ២​ភាគ​នឹង​ត្រូវ​កាត់​ចេញ​ហើយ​ស្លាប់​ទៅ តែ​ភាគ​ទី​៣​នឹង​សល់​នៅ​ក្នុង​ស្រុក​វិញ