ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ
កិច្ចការ 11:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើព្រះបានប្រទានអំណោយទានដូចគ្នាដល់ពួកគេ ដូចដែលព្រះអង្គបានប្រទានមកយើង កាលយើងបានជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជានរណាដែលអាចរារាំងព្រះបាន?”។ Khmer Christian Bible ដូច្នេះ បើព្រះជាម្ចាស់ប្រទានអំណោយទានដល់ពួកគេ ដូចដែលបានប្រទានដល់យើង ដែលបានជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើខ្ញុំជានរណាដែលហ៊ានរារាំងព្រះជាម្ចាស់?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើព្រះបានប្រទានអំណោយទានដល់គេ ដូចព្រះអង្គបានប្រទានមកយើង នៅពេលយើងបានជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរនោះ តើខ្ញុំជាអ្វីដែលអាចឃាត់ឃាំងព្រះបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្តដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។ អាល់គីតាប ប្រសិនបើអុលឡោះប្រទានអំណោយទានដល់គេ ដូចទ្រង់ប្រទានមកយើង ដែលជឿលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងអុលឡោះបាន?»។ |
ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ
ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ
ឯពួកអ្នកជឿ ក្នុងពួកកាត់ស្បែកទាំងប៉ុន្មាន ដែលមកជាមួយនឹងពេត្រុស គេក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ
នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ
កាលខ្ញុំចាប់តាំងនិយាយទៅ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ
តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ