Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 11:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ បើ​ព្រះ​បាន​ប្រទាន​អំណោយ‌ទានដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង នៅ​ពេល​យើង​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទដែរ​នោះ តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​ឃាត់​ឃាំង​ព្រះ​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ ប្រសិនបើ​ព្រះ​បាន​ប្រទាន​អំណោយទាន​ដូចគ្នា​ដល់​ពួកគេ ដូចដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង កាល​យើង​បាន​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​នរណា​ដែល​អាច​រារាំង​ព្រះបាន​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​ បើ​ព្រះជាម្ចាស់​ប្រទាន​អំណោយទាន​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ​ តើ​ខ្ញុំ​ជា​នរណា​ដែល​ហ៊ាន​រារាំង​ព្រះជាម្ចាស់?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប្រសិន​បើ​អុលឡោះ​ប្រទាន​អំណោយ​ទាន​ដល់​គេ ដូច​ទ្រង់​ប្រទាន​មក​យើង ដែល​ជឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​អុលឡោះ​បាន?»។

សូមមើលជំពូក ចម្លង




កិច្ចការ 11:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះ‌អង្គ ដោយ​ពោល​ថា "ព្រះ‌អង្គ​មិនឆ្លើយតប នឹង​ពាក្យ​ណា​មួយ​របស់​មនុស្ស" ដូច្នេះ?


«ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា រាង​ចាល​ឬ? ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ»។


មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។


អ្នក​ជឿ​ពី​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មក​ជា‌មួយ​លោក​ពេត្រុស មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ​ចាក់​បង្ហូរ​អំណោយ‌ទាន​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​លើ​ពួក​សាសន៍​ដទៃ​ដែរ


«តើ​អ្នក​ណា​អាច​ឃាត់​មិន​ឲ្យ​មនុស្ស​ទាំង​នេះទទួល​ពិធី​ជ្រមុជ​ទឹក​បាន? គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើងដែរ»។


ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួកគេ ដូចព្រះ‌អង្គ​បាន​សណ្ឋិត​លើ​យើង កាល​ពីដំបូងនោះ​ដែរ។


តែ​ប្រសិន‌បើ​មក​ពី​ព្រះ​វិញ នោះ​បង‌ប្អូន​ពុំ​អាច​នឹង​បំផ្លាញ​គេ​បាន​ទេ ក្រែង​បង‌ប្អូន​ជាប់​ទោស​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ!» ដូច្នេះ គេ​ក៏​យល់​ព្រម​តាម​គំនិត​របស់​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម