ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
កាឡាទី 2:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្ដីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំមិនបោះបង់ចោលព្រះគុណរបស់ព្រះឡើយ ដ្បិតប្រសិនបើសេចក្ដីសុចរិតមកតាមរយៈក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតដោយឥតប្រយោជន៍ហើយ៕ Khmer Christian Bible ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារក្រឹត្យវិន័យនោះ បានសេចក្ដីថា ព្រះគ្រិស្តសោយទិវង្គតឥតបានការអ្វីទេ!។ អាល់គីតាប ខ្ញុំមិនលុបបំបាត់ក្តីមេត្តារបស់អុលឡោះឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារហ៊ូកុំនោះ បានសេចក្ដីថាអាល់ម៉ាហ្សៀសស្លាប់ឥតបានការអ្វីទេ! |
ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កំឡាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែសេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរវិញ
ទ្រង់ក៏មានបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ
ពីព្រោះគេមិនបានចុះចូល តាមសេចក្ដីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្ដីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្ដីសុចរិតរបស់ទ្រង់ឡើយ
ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើដោយអាងការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ
ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត។
ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន
ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ
ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ
អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែងប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត
យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ
ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ
ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ
ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រិត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី