ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។
១ កូរិនថូស 7:4 - ព្រះគម្ពីរខ្មែរសាកល ប្រពន្ធគ្មានសិទ្ធិលើរូបកាយរបស់ខ្លួនទេ គឺប្ដីវិញដែលមាន; ដូចគ្នាដែរ ប្ដីក៏គ្មានសិទ្ធិលើរូបកាយរបស់ខ្លួន គឺប្រពន្ធវិញដែលមាន។ Khmer Christian Bible ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ អាល់គីតាប ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះជារបស់ប្រពន្ធ។ |
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។
ប្ដីត្រូវបំពេញកាតព្វកិច្ចចំពោះប្រពន្ធ ហើយប្រពន្ធក៏ត្រូវធ្វើដូចគ្នាចំពោះប្ដីដែរ។
កុំបង្អត់គ្នាឡើយ លើកលែងតែមានការព្រមព្រៀងគ្នាទុកពេលមួយរយៈ ដើម្បីផ្ចង់ស្មារតីក្នុងការអធិស្ឋាន រួចត្រូវនៅជាមួយគ្នាវិញ ក្រែងលោសាតាំងល្បួងអ្នករាល់គ្នា ដោយឆ្លៀតឱកាសលើភាពមិនចេះគ្រប់គ្រងចិត្តរបស់អ្នករាល់គ្នា។