ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 7:27 - ព្រះគម្ពីរខ្មែរសាកល

តើ​អ្នក​ជាប់ចំណង​នឹង​ប្រពន្ធ​ឬ​? កុំឲ្យ​រក​ផ្ដាច់ចំណង​ពីនាង​ឡើយ​។ តើ​អ្នក​មិនជាប់ចំណង​នឹង​ប្រពន្ធ​ឬ​? កុំឲ្យ​រក​ប្រពន្ធ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

បើ​អ្នក​មាន​ប្រពន្ធ​ហើយ​ ​ចូរ​កុំ​រក​ផ្លូវ​លែងលះ​ ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ចូរ​កុំ​យក​ប្រពន្ធ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​មាន​ប្រពន្ធ​ហើយ​ឬ? កុំ​រក​ផ្លូវ​លែង‌លះ​ឲ្យ​សោះ។ តើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ឬ? កុំ​ចង់​រក​ប្រពន្ធ​អី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​បងប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បងប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ បើ​មិន​ទាន់​ជាប់​មាន​ប្រពន្ធ​នៅ​ឡើយ នោះ​ក៏​កុំ​ឲ្យ​រក​ប្រពន្ធ​ដែរ

សូមមើលជំពូក

អាល់គីតាប

បើ​បង​ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បង​ប្អូន​មិន​ទាន់​មាន​ប្រពន្ធ​មិន​បាច់​រក​ប្រពន្ធ​ទេ។

សូមមើលជំពូក



១ កូរិន‌ថូស 7:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​ម្នាក់ៗ​ស្ថិតនៅ​ក្នុង​សភាព​ដែល​ខ្លួន​ត្រូវបាន​ត្រាស់ហៅ​នោះ​ចុះ​។


ដោយសារតែ​ទុក្ខលំបាក​ដែល​មាននៅ​សព្វថ្ងៃនេះ ខ្ញុំ​គិតថា ជា​ការល្អ​ដែល​មនុស្ស​រក្សា​សភាព​ដែលខ្លួនមាន​។


ប៉ុន្តែ​ទោះបីជា​អ្នក​រៀបការ ក៏​មិនមែន​ប្រព្រឹត្តបាប​ទេ ហើយ​ទោះបីជា​ស្ត្រីព្រហ្មចារី​រៀបការ ក៏​មិនមែន​ថា​ប្រព្រឹត្តបាប​ដែរ​។ យ៉ាងណាមិញ អ្នកដែលរៀបការ​នឹង​ជួប​ទុក្ខវេទនា​ក្នុង​ជីវិត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ចៀសផុត​ពី​ការនេះ​។