ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
១ កូរិនថូស 15:40 - ព្រះគម្ពីរខ្មែរសាកល មានរូបកាយនៃស្ថានសួគ៌ និងរូបកាយនៃផែនដី ប៉ុន្តែសិរីរុងរឿងនៃស្ថានសួគ៌គឺម្យ៉ាង ហើយសិរីរុងរឿងនៃផែនដីក៏ម្យ៉ាងដែរ។ Khmer Christian Bible ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី តែសិរីល្អរបស់រូបកាយនៅស្ថានសួគ៌ ផ្សេងពីរូបកាយនៅផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយនៅស្ថានសួគ៌ និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា អាល់គីតាប រូបកាយនៅសូរ៉កា និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅសូរ៉កាមានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ |
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ មនុស្សមានសាច់ម្យ៉ាង សត្វមានសាច់ម្យ៉ាង បក្សាបក្សីមានសាច់ម្យ៉ាង ហើយត្រីក៏មានសាច់ម្យ៉ាងដែរ។
រស្មីព្រះអាទិត្យគឺម្យ៉ាង រស្មីព្រះចន្ទក៏ម្យ៉ាង រស្មីផ្កាយក៏ម្យ៉ាង ហើយសូម្បីតែរស្មីផ្កាយមួយ ក៏ខុសពីផ្កាយមួយទៀតដែរ។