ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់ភាសានោះ ខ្ញុំជាជនបរទេសចំពោះអ្នកដែលនិយាយនោះ ហើយអ្នកដែលនិយាយនោះក៏ជាជនបរទេសចំពោះខ្ញុំដែរ។
១ កូរិនថូស 14:10 - ព្រះគម្ពីរខ្មែរសាកល ក្នុងពិភពលោក ប្រហែលជាមានភាសាផ្សេងៗជាច្រើន ប៉ុន្តែគ្មានភាសាណាមួយដែលគ្មានន័យឡើយ។ Khmer Christian Bible នៅក្នុងពិភពលោកអាចមានភាសាច្រើនមែន ប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងលោកនេះ មានសំឡេងច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងលោកីយនេះ មានសូរសំឡេងជាច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ អាល់គីតាប ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ |
ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់ភាសានោះ ខ្ញុំជាជនបរទេសចំពោះអ្នកដែលនិយាយនោះ ហើយអ្នកដែលនិយាយនោះក៏ជាជនបរទេសចំពោះខ្ញុំដែរ។
ដូចគ្នាដែរ ប្រសិនបើអ្នករាល់គ្នាប្រើអណ្ដាតពោលពាក្យដែលមិនអាចយល់បាន តើនឹងយល់យ៉ាងដូចម្ដេចថានិយាយអ្វី? ដូច្នេះ អ្នករាល់គ្នាកំពុងនិយាយទៅកាន់ខ្យល់។