ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
១ កូរិនថូស 11:9 - ព្រះគម្ពីរខ្មែរសាកល ហើយមិនមែនមនុស្សប្រុសទេ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សស្រី គឺមនុស្សស្រីវិញ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សប្រុស។ Khmer Christian Bible ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះក៏មិនបានបង្កើតបុរសមកសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសម្រាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសម្រាប់បុរសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះក៏មិនបានបង្កើតបុរសមកសំរាប់ស្ត្រីដែរ គឺស្ត្រីសំរាប់បុរសវិញ អាល់គីតាប ហើយអុលឡោះពុំបានបង្កើតបុរសមកសម្រាប់ស្ដ្រីទេ គឺទ្រង់បង្កើតស្ដ្រីសម្រាប់បុរសវិញ។ |
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកគ្រប់ប្រភេទ បក្សាបក្សីនៅលើអាកាស និងសត្វព្រៃគ្រប់ប្រភេទនៃទីវាល។ ប៉ុន្តែសម្រាប់អ័ដាម គាត់រកអ្នកជំនួយដែលសមនឹងគាត់មិនបានឡើយ។
បន្ទាប់មក ព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតមនុស្សស្រីម្នាក់ពីឆ្អឹងជំនីរដែលព្រះអង្គបានយកចេញពីមនុស្សនោះ ហើយនាំនាងមកឯមនុស្សនោះ។
នេះជាហេតុដែលមនុស្សស្រីត្រូវតែមានសញ្ញានៃអំណាចលើក្បាលនាង ដោយយល់ដល់បណ្ដាទូតសួគ៌។