ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។
អេសាយ 37:28 - ព្រះគម្ពីរខ្មែរសាកល យើងដឹងពេលដែលអ្នកអង្គុយ ពេលដែលអ្នកចេញទៅ និងពេលដែលអ្នកចូលមក ព្រមទាំងកំហឹងរបស់អ្នកទាស់នឹងយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងកន្លែងដែលអ្នកក្រោកឈរ និងកន្លែងដែលអ្នកអង្គុយចុះ វេលាដែលអ្នកចេញចូល ក៏ស្គាល់សេចក្ដីដែលអ្នកខឹងក្តៅនឹងយើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។ ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូល ឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញដឹងកន្លែងដែលឯងអង្គុយ នឹងវេលាណា ដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ អាល់គីតាប ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។ ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូល ឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។ |
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។
ដ្បិតផ្លូវរបស់មនុស្សនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គស្ទង់មើលគ្រប់ទាំងគន្លងរបស់គេ។
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។