ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
អេភេសូរ 5:31 - ព្រះគម្ពីរខ្មែរសាកល “ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ”។ Khmer Christian Bible ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ដោយហេតុនោះបានជាមនុស្សប្រុស នឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ» អាល់គីតាប ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ |
ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
រួចមានបន្ទូលថា: ‘ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ’ ?
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមជាមួយស្ត្រីពេស្យា នឹងបានជារូបកាយមួយជាមួយស្ត្រីនោះ? ដ្បិតមានចែងថា:“អ្នកទាំងពីរនឹងបានជារូបកាយមួយ”។
អាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្តែខ្ញុំនិយាយដូច្នេះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំប៉ុណ្ណោះ។