ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 4:27 - ព្រះគម្ពីរខ្មែរសាកល

ហើយ​កុំ​ផ្ដល់​ឱកាស​ដល់​មារ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ក៏​កុំ​ឲ្យឱកាស​ដល់​អារក្ស​សាតាំង​ឲ្យ​សោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បងប្អូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ

សូមមើលជំពូក

អាល់គីតាប

កុំ​ហុច​ឱកាស​ឲ្យ​អ៊ីព្លេស​មក​ល្បួង​បង​ប្អូន។

សូមមើលជំពូក



អេភេសូរ 4:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​ក៏​និយាយថា​៖ “អាណានាស​អើយ ហេតុអ្វីបានជា​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​របស់អ្នក ឲ្យ​អ្នក​ភូតភរ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​លាក់ទុក​មួយចំណែក​ពី​ប្រាក់ដែលលក់​ដី​បាន​នោះ​ដូច្នេះ​?


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។


ចូរ​ពាក់​ឈុតគ្រឿងសឹកពេញលេញ​របស់​ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ឈរ​ទាស់នឹង​កលល្បិច​របស់​មារ​បាន


ក្នុង​គ្រប់​ស្ថានភាព ចូរ​យក​ខែល​នៃ​ជំនឿ ដោយ​ខែលនោះ​អ្នករាល់គ្នា​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំងអស់​របស់​មេអាក្រក់​បាន​;


ដោយហេតុនេះ ចូរ​ចុះចូល​នឹង​ព្រះ ហើយ​តតាំង​នឹង​មារ​ចុះ នោះ​វា​នឹង​រត់ចេញ​ពី​អ្នករាល់គ្នា​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។