ដោយសារតែបំណងព្រះហឫទ័យនេះឯង ដែលយើងត្រូវបានញែកជាវិសុទ្ធម្ដងជាសម្រេច តាមរយៈតង្វាយនៃព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ។
ហេព្រើរ 9:25 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនមែនថ្វាយអង្គទ្រង់ជាច្រើនលើកច្រើនសា ដូចដែលមហាបូជាចារ្យចូលទៅក្នុងទីវិសុទ្ធជារៀងរាល់ឆ្នាំ ដោយយកឈាមដែលមិនមែនជារបស់ខ្លួននោះទេ Khmer Christian Bible ព្រះអង្គមិនបានថ្វាយអង្គទ្រង់ជាច្រើនលើក ដូចជាសម្ដេចសង្ឃដែលចូលក្នុងទីបរិសុទ្ធបំផុតជារៀងរាល់ឆ្នាំដោយយកឈាមដែលមិនមែនជារបស់ខ្លួនឯងនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនត្រូវថ្វាយព្រះអង្គទ្រង់ ម្តងហើយម្តងទៀត ដូចសម្តេចសង្ឃ ដែលតែងចូលទៅក្នុងទីបរិសុទ្ធរាល់ឆ្នាំ ទាំងយកឈាម ដែលមិនមែនជាឈាមខ្លួនឯងនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ* ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនមែននឹងថ្វាយព្រះអង្គទ្រង់ជាញឹកញយ ដូចជាសំដេចសង្ឃ ដែលចូលទៅក្នុងទីបរិសុទ្ធរាល់តែឆ្នាំ ទាំងយកឈាមដទៃនោះដែរ អាល់គីតាប អាល់ម៉ាហ្សៀសពុំបានលះបង់ជីវិតគាត់ផ្ទាល់ច្រើនដង ដូចមូស្ទីដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ |
ដោយសារតែបំណងព្រះហឫទ័យនេះឯង ដែលយើងត្រូវបានញែកជាវិសុទ្ធម្ដងជាសម្រេច តាមរយៈតង្វាយនៃព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ។
ដោយហេតុនេះ បងប្អូនអើយ យើងមានភាពក្លាហាននឹងចូលទៅក្នុងទីវិសុទ្ធបំផុត ដោយសារតែព្រះលោហិតរបស់ព្រះយេស៊ូវ។
ព្រះអង្គបានយាងចូលទៅក្នុងទីវិសុទ្ធម្ដងជាសម្រេច ទាំងធ្វើឲ្យសម្រេចនូវការប្រោសលោះដ៏អស់កល្បជានិច្ច មិនមែនដោយឈាមពពែ ឬឈាមកូនគោទេ គឺដោយព្រះលោហិតរបស់អង្គទ្រង់ផ្ទាល់។
ចុះព្រះលោហិតរបស់ព្រះគ្រីស្ទវិញ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដ៏ឥតសៅហ្មងដល់ព្រះ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច តើអាចជម្រះសតិសម្បជញ្ញៈរបស់យើងរាល់គ្នាពីអំពើដែលនាំឲ្យស្លាប់ ដើម្បីបម្រើព្រះដ៏មានព្រះជន្មរស់បាន លើសជាងអម្បាលម៉ានទៅទៀត!
ដ្បិតព្រះពន្លាត្រូវបានដំឡើង ហើយនៅផ្នែកទីមួយដែលហៅថាទីវិសុទ្ធ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ;
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។
រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។