ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 9:18 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ សូម្បីតែ​សម្ពន្ធមេត្រី​ទីមួយ​ក៏មិន​អាច​យកជាការបាន​ដោយគ្មាន​ឈាម​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​ កិច្ច​ព្រមព្រៀង​មុន​ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ​ បើ​គ្មាន​ឈាម‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សេចក្ដីសញ្ញា​មុន​ក៏​មិនមែនតាំង​ឡើង​ដោយ​គ្មាន​ឈាម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុន​ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សេចក្ដី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុន ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន​ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។

សូមមើលជំពូក



ហេព្រើរ 9:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចុះ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ដ៏ឥតសៅហ្មង​ដល់​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​ដ៏អស់កល្បជានិច្ច តើ​អាច​ជម្រះ​សតិសម្បជញ្ញៈ​របស់យើងរាល់គ្នា​ពី​អំពើ​ដែលនាំឲ្យស្លាប់ ដើម្បី​បម្រើ​ព្រះ​ដ៏​មានព្រះជន្មរស់​បាន លើសជាង​អម្បាលម៉ាន​ទៅទៀត​!


ជាការពិត បណ្ដាំមរតក​យកជាការបាន​ពេលណាដែលគេ​ស្លាប់ ពីព្រោះ​ដរាបណា​អ្នក​ធ្វើបណ្ដាំ​នៅរស់ ពាក្យបណ្ដាំនោះ​គ្មាន​សុពលភាព​ឡើយ​។


ពោលគឺ កាល​អស់ទាំង​បទបញ្ជា​ត្រូវបាន​ប្រកាស​ដោយ​ម៉ូសេ​ដល់​ប្រជាជន​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ លោក​បាន​យក​ឈាម​កូនគោ និង​ឈាម​ពពែ ព្រមទាំង​ទឹក រោមចៀម​ពណ៌ក្រហមឆ្អៅ និង​មែកហ៊ីសុប ហើយ​ប្រោះ​លើ​ទាំង​ក្រាំង​នោះ​ផ្ទាល់ ទាំង​លើ​ប្រជាជន​ទាំងអស់


តាម​ក្រឹត្យវិន័យ អ្វីៗ​ស្ទើរតែ​ទាំងអស់​ជម្រះ​ដោយ​ឈាម​បាន ហើយ​បើគ្មាន​ការបង្ហូរឈាម ក៏​គ្មាន​ការលើកលែងទោស​ដែរ​។