ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 7:7 - ព្រះគម្ពីរខ្មែរសាកល

តាមពិត វា​ជាការប្រកែកមិនបាន​ដែលថា អ្នក​ដែល​តូចជាង តែងតែ​ទទួលពរ​ពី​អ្នក​ដែល​ធំជាង​។

សូមមើលជំពូក

Khmer Christian Bible

អ្នក​ធំ​ឲ្យ​ពរ​អ្នក​តូច​ នោះ​គ្មាន​ទាស់​អ្វី​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ធម្មតា អ្នក​ធំ​តែង​ឲ្យ​ពរ​អ្នក​តូច យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ

សូមមើលជំពូក

អាល់គីតាប

ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។

សូមមើលជំពូក



ហេព្រើរ 7:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


យ៉ាងណាមិញ ទ្រង់​នេះ​ដែល​មិន​ជាប់សាច់ឈាម​ជាមួយ​កូនចៅរបស់លេវី បាន​ទទួលតង្វាយមួយភាគដប់ ពី​អ័ប្រាហាំ ព្រមទាំង​បាន​ឲ្យពរ​លោក​ដែល​មាន​សេចក្ដីសន្យា​។


ក្នុងករណីនេះ មនុស្ស​ដែល​រមែងតែងតែ​ស្លាប់​ជា​អ្នក​យក​តង្វាយមួយភាគដប់ រីឯ​ក្នុងករណីនោះ​វិញ ទ្រង់​ត្រូវបាន​ធ្វើបន្ទាល់​ថា​មានព្រះជន្មរស់​។