សុភាសិត 30:20 - ព្រះគម្ពីរខ្មែរសាកល នេះជាផ្លូវរបស់ស្ត្រីផិតក្បត់ គឺនាងហូប ហើយជូតមាត់របស់នាង រួចពោលថា៖ “ខ្ញុំមិនបានប្រព្រឹត្តអំពើទុច្ចរិតឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដំណើររបស់ស្រីពេស្យារមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា «ខ្ញុំគ្មានធ្វើបាបអ្វីសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដំណើររបស់ស្រីសំផឹងរមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា ខ្ញុំគ្មានធ្វើបាបអ្វីសោះ។ អាល់គីតាប ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។ |
នាងមិនស្ទង់មើលផ្លូវនៃជីវិតឡើយ គន្លងរបស់នាងតែងតែប្រែប្រួលឥតនឹងនរ ប៉ុន្តែនាងមិនដឹងឡើយ។