ដូច្នេះ ព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរបស់ពួកគាត់អស់ទៅក្នុងភាពឥតន័យ ហើយធ្វើឲ្យឆ្នាំរបស់ពួកគាត់អស់ទៅក្នុងភាពតក់ស្លុត។
សាស្តា 4:7 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានបែរមកពិចារណាទៀត អំពីការឥតន័យនៅក្រោមថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចហើយខ្ញុំបែរមកមើលការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឃើញការម្យ៉ាងទៀតនៅលើផែនដីនេះ ដែលឥតបានការ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយើងងាកបែរមក ឃើញការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ អាល់គីតាប ខ្ញុំបានឃើញការម្យ៉ាងទៀតនៅលើផែនដីនេះ ដែលឥតបានការ |
ដូច្នេះ ព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរបស់ពួកគាត់អស់ទៅក្នុងភាពឥតន័យ ហើយធ្វើឲ្យឆ្នាំរបស់ពួកគាត់អស់ទៅក្នុងភាពតក់ស្លុត។
ខ្ញុំបានបែរមកពិចារណាទៀត អំពីការសង្កត់សង្កិនទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ទឹកភ្នែករបស់អ្នកដែលរងការសង្កត់សង្កិន! គ្មានអ្នកសម្រាលទុក្ខពួកគេឡើយ។ នៅក្នុងដៃរបស់ពួកអ្នកសង្កត់សង្កិនពួកគេ មានអំណាច ដូច្នេះគ្មានអ្នកដែលសម្រាលទុក្ខពួកគេទេ!
ដៃម្ខាងពេញដោយភាពស្ងប់ស្ងៀម ប្រសើរជាងដៃទាំងពីរពេញដោយការនឿយហត់ និងការដេញចាប់ខ្យល់។
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ ក៏គ្មានកូន ឬបងប្អូនដែរ ប៉ុន្តែអស់ទាំងការនឿយហត់របស់គាត់គ្មានទីបញ្ចប់ឡើយ ហើយភ្នែករបស់គាត់ក៏មិនស្កប់ស្កល់នឹងទ្រព្យសម្បត្តិដែរ។ គាត់មិនដែលសួរថា៖ “តើអញប្រឹងប្រែងធ្វើការ ហើយបង្អត់ខ្លួនអញពីការសប្បាយរីករាយ ដើម្បីអ្នកណា?”។ នេះក៏ជាការឥតន័យ និងជាបន្ទុកដ៏ធ្ងន់ដែរ!
យ៉ាងណាមិញ ពាក្យរបស់យើង និងបទបញ្ញត្តិរបស់យើង ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង តើមិនបានតាមទាន់ដូនតារបស់អ្នករាល់គ្នាទេឬ? ដូច្នេះ ពួកគាត់បានបែរមកវិញ ហើយពោលថា: ‘ដូចដែលព្រះយេហូវ៉ានៃពលបរិវារបានសម្រេចព្រះហឫទ័យធ្វើដល់យើងស្របតាមផ្លូវរបស់យើង និងទង្វើរបស់យើងយ៉ាងណា ព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះដែរ’”។