សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងហូប និងផឹក ហើយឲ្យព្រលឹងរបស់ខ្លួនរកឃើញការសប្បាយរីករាយក្នុងការនឿយហត់របស់ខ្លួននោះឡើយ! ខ្ញុំឃើញថា ការនេះក៏មកពីព្រះហស្តរបស់ព្រះដែរ;
សាស្តា 2:25 - ព្រះគម្ពីរខ្មែរសាកល ដ្បិតតើនរណាអាចហូប តើនរណាអាចសប្បាយរីករាយ ដោយគ្មានព្រះអង្គបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើមិនមកពីព្រះអង្គ ទេ តើមានអ្នកណាអាចនឹងបរិភោគ ឬមានអំណរបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្ដីអំណរជាជាងយើងនេះ អាល់គីតាប ប្រសិនបើអុលឡោះមិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ |
សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងហូប និងផឹក ហើយឲ្យព្រលឹងរបស់ខ្លួនរកឃើញការសប្បាយរីករាយក្នុងការនឿយហត់របស់ខ្លួននោះឡើយ! ខ្ញុំឃើញថា ការនេះក៏មកពីព្រះហស្តរបស់ព្រះដែរ;
ពោលគឺ ចំពោះមនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ព្រះអង្គប្រទានប្រាជ្ញា ចំណេះដឹង និងអំណរ រីឯចំពោះមនុស្សបាបវិញ ព្រះអង្គប្រទានបន្ទុកឲ្យប្រមូល និងបង្គរ ដើម្បីប្រគល់ដល់មនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕