យើងខ្ញុំមិនបានស្ដាប់តាមបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ ដែលនិយាយក្នុងព្រះនាមរបស់ព្រះអង្គ ដល់ពួកស្ដេចរបស់យើងខ្ញុំ ពួកមេដឹកនាំរបស់យើងខ្ញុំ ពួកដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងអស់នៃទឹកដីនោះ។
សាការី 7:8 - ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមកដល់សាការីទៀតថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាការីដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សាការីថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកលោកសាការីយ៉ាដូចតទៅ៖ |
យើងខ្ញុំមិនបានស្ដាប់តាមបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ ដែលនិយាយក្នុងព្រះនាមរបស់ព្រះអង្គ ដល់ពួកស្ដេចរបស់យើងខ្ញុំ ពួកមេដឹកនាំរបស់យើងខ្ញុំ ពួកដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងអស់នៃទឹកដីនោះ។
តើនេះមិនមែនជាព្រះបន្ទូលដែលព្រះយេហូវ៉ាបានប្រកាស តាមរយៈពួកព្យាការីពីមុនទេឬ? ពេលនោះ យេរូសាឡិមមានគេរស់នៅ ហើយគេរស់នៅយ៉ាងសុខស្រួល ព្រមទាំងមានទីក្រុងនៅជុំវិញ ហើយមានគេរស់នៅណេកិប និងវាលទំនាបដែរ’”។
“ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: ‘ចូរឲ្យម្នាក់ៗអនុវត្តការកាត់ក្ដីដ៏ពិតត្រង់ ហើយសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីមេត្តាដល់បងប្អូនរបស់ខ្លួនចុះ។